ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់សាលពហុបំណងតេជោសែន នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ

 ព្រៃវែង÷រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ខួងគ្រឹះបញ្ចុះបឋមសិលាសាងសង់សាលពហុបំណងតេជោសែន នៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។


ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយកនាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ជាច្រើនរូបផងដែរ៕






















Powered by Blogger.