ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី បានប្រគល់សម្លៀកបំពាក់ពេទ្យ ៥ពាន់កំប្លេរ ជាអំណោយដ៏ថ្លៃថ្លារបស់ លោក ជា វណ្ណៈ និងភរិយា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់
(ពោធិ៍សាត់)÷ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រគល់សម្លៀកបំពាក់ពេទ្យ ៥ពាន់កំប្លេរ ជាអំណោយដ៏ថ្លៃថ្លារបស់ លោក ជា វណ្ណៈ និងភរិយា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទុកចាត់ចែងប្រើប្រាស់លើការងារជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ពិធីប្រគល់ទទួលសម្ភារៈខាងលើ ធ្វើឡើងនៅវត្តហង្សាបិតិ ហៅវត្តព្រែកស្រី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកអភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិកសុខាភិបាលមួយចំនួនទៀត។































Post a Comment