គម្រោងបង្កើតស្ថានីយប្រព័ន្ធអាគុយស្តុកថាមពល និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ

(ពោធិ៍សាត់)÷នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្ដីពី លទ្ធផលបឋមនៃការសិក្សា និងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយប្រព័ន្ធអាគុយស្តុកថាមពល អានុភាព 100MW/1GWh និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតថាមពលអគ្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព 350MW និង 100MW ដោយមានការអញ្ជើញចូលរួមពីលោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន លោក-លោកស្រី មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ អភិបាលរងស្រុកក្រគរ តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងតំណាងក្រុមហ៊ុនទីប្រឹក្សា សរុបអ្នកចូលរួមចំនួន២៤រូប នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។











Powered by Blogger.