ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)÷ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ដោយលោក អ៊ុក រក្សា ត្រូវបានតែងតាំងជាប្រធានថ្មី ជំនួសលោក ឡាច ផេងលី ដែលត្រូវបានចូលនិវត្តន៍ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, លោកអភិបាលក្រុងស្រុក និងមន្រ្តីរាជការ ប្រមាណជាង២៥០នាក់។













































































Post a Comment