ឯឧត្តម សួន សុម៉ាលីន និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦

(ព្រៃវែង)÷ព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។


កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអនុគណៈកម្មការទាំងអស់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ។


























Powered by Blogger.