ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង) - តឹនណាម ​(ខេត្តតៃនិញ)

ព្រៃវែង÷ព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង) - តឹនណាម ​(ខេត្តតៃនិញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងឯកឧត្តម ផាម មិញជីញ  (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅច្រទ្វារព្រំដែនអន្តរជាតិមុឺនជ័យ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។


ពិធីសម្ពោធនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ នៃមជ្ឍមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ចាត់ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងស្រុកកំចាយមារ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ ប្រធានគយចល័យផ្លូវជាតិលេខ ១ និងលេខ ៨ ម្ចាស់សហគ្រាស លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត នៃមជ្ឍមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ និងវិទ្យាល័យជាច សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងលោកតា លោកយាយ អ៊ុំពូមីងមាបងប្អូនប្រជាពលក្នុងស្រុកកំចាយមារ សរុបប្រមាណចំនួន ៣,១៩៩រូប។

















































Powered by Blogger.