ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយចាប់ផ្ដើមពីសាលាស្រុកពារាំង ទៅចំណុចស្ពានស្នាយពល ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង

ព្រៃវែង÷ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយចាប់ផ្ដើមពីសាលាស្រុកពារាំង ទៅចំណុចស្ពានស្នាយពល ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ ស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន"។ 


យុទ្ធនាការសម្អាតអនាម័យបរិស្ថាន ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកពារាំង និងស្រុកដទៃទៀតក្នុងខេត្តព្រៃវែង បានយល់ដឹងអំពីបញ្ហាអនាម័យបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង ក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានសោភ័ណភាពអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗគ្នា។



យុទ្ធនាការនេះមានការចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញស្រុក កងកម្លាំងទាំងបីថា្នក់ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជាស្រុក សិស្សានុសិស្ស និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៥០១រូប។












































Powered by Blogger.