ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង

ព្រៃវែង÷ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាដំបូងខេត្តព្រៃវែង ។


ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអគ្គលេខាធិការដ្ឋាន ឯកឧត្តម លោកជំទាវ ប្រតិភូជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍តំបន់ និងអគ្គព្រះរាជអាជ្ញាសាខាឧទ្ធរណ៍តំបន់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការនៃសាលាដំបូងខេត្ត ជាច្រើនរូបផងដែរ។

















Powered by Blogger.