ឯកឧត្តម ខូយ រីដា បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា មេបញ្ជាការរងកងអនុសេនាធំវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ១៤ វីរជនពលី ក្នុងកិច្ចការពារបូរណភាពដែនដីកម្ពុជា

(ខេត្តពោធិ៍សាត់)÷នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ខូយ រីដា បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា មេបញ្ជាការរងកងអនុសេនាធំវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ១៤ វីរជនពលី ក្នុងកិច្ចការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ក្នុងជន្មាយុ៣៩ឆ្នាំ ស្ថិតក្នុងបរិវេណវត្តឈូកមាស ភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។


🙏សូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកវរសេនីយ៍ទោ ចាន់ សុវត្ថា គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។


🙏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។






















Powered by Blogger.