លោក ហ៊ូ ហេមរិន្ទ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារ ខេត្តព្រៃវែងថ្មី ជុំនួសលោក ហឹម ឡូញ ដែលត្រូវបានចូលនិវត្តន៍
ព្រៃវែង៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាខាពន្ធដារខេត្តព្រៃវែង បានរៀបចំប្រកាសចូលកាន់មុខតំណែង ប្រធានសាខាពន្ធដារខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរ ដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃ គណៈអភិបាលខេត្តព្រៃវែង។
ក្នុងពិធីនោះលោក ហ៊ូ ហេមរិន្ទ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់ការទុកចិត្ត និងតែងតាំងជាប្រធានសាខាពន្ធដារ ខេត្តព្រៃវែងថ្មី ជុំនួសលោក ហឹម ឡូញ ដែលត្រូវបានចូលនិវត្តន៍។
ក្នុងនោះ លោក ហឹម ឡូញ អតីតប្រធានសាខាពន្ធដារខេត្តព្រៃវែង លើកឡើងថា ក្នុងរយៈពេល ១១ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់នៃសាខាពន្ធដារខេត្តព្រៃវែង បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ជម្នះ រាល់ការលំបាកនានាអនុវត្តភារកិច្ចតាមមុខជំនាញស្នូលរបស់ខ្លួន ក្នុងបុព្វហេតុប្រមូលចំណូលពន្ធជូនជាតិ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រមការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក៏អនុលោមតាមអភិក្រមការងារទាំង ៤ប្រការ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមមាន៖ (១) អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីល ធម៌វិជ្ជាជីវៈ (២) អនុវត្តការងារជាក្រុម (៣) អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និង (៤) មិនត្រូវមើលរំលងកំហុសខ្លួនឯង។ លោក បន្ថែមថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ សាខាសាខាពន្ធដារខេត្តព្រៃវែងសម្រេចបាន ១០៤,៩០% នៃផែនការផងដែរ។
ឆ្លៀតក្នុងឱកាស ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សម្តែងនូវការកោតសរសើរចំពោះ លោក ហ៊ឹម ឡូញ អតីតប្រធាន សាខាពន្ធដារខេត្តព្រៃវែង ដែលកន្លងមកក្នុងអាណត្តិការងាររបស់លោក បានខិតខំបំពេញតួនាទីភារកិច្ច ដោយយកអស់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាកនានា ដោយអនុវត្តភារកិច្ច តាមមុខជំនាញស្នូល របស់ខ្លួន ក្នុងបុព្វហេតុប្រមូលចំណូលពន្ធជូនរាជរដ្ឋាភិបាល រួមជាមួយនឹងរាល់កិច្ចសហការជាមួយថ្នាក់ ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពក្រោមឱវាទ សំដៅ បម្រើឲ្យសកម្មភាពការងារបានទទួលលទ្ធផលល្អប្រសើរ ព្រមទាំង អនុលោមតាមអភិក្រម ការងារ ទាំង ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមមាន៖ (១) អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរព ក្រមសីលធម៌វិជ្ជាជីវៈ (២) អនុវត្តការងារជាក្រុម (៣) អនុវត្តការងារដោយ ប្រកាន់ ខ្ជាប់ ស្មារតី បុរេសកម្ម និង (៤) មិនត្រូវមើលរំលងកំហុសខ្លួនឯង។
ឯកឧត្ដម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ផ្តាំផ្ញើរ ដល់ប្រធានសាខាសាខាពន្ធដារខេត្តព្រៃវែង ដែលទើបចូលកាន់មុខ តំណែងថ្មីនេះ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ, ត្រូវមានចក្ខុវិស័យ ទិសដៅ សដៅ ផែនការសកម្មភាពច្បាស់លាស់ លើវិស័យរបស់ខ្លួនដឹកនាំ និងរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមានឲ្យបានទាន់ពេលវេលា ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបាន ជោគជ័យ៕

















Post a Comment