ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច

ព្រៃវែង÷ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ា លីន ប្រធានសមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក ឃុំ និងសាខាបក្សភូមិសរុបចំនួនប្រមាណ ២.៧២៦រូប។

























































Powered by Blogger.