សាលាខេត្តពោធិ៍សាត់បន្តទទួលអំណោយពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ និងចែកជូនដល់ពលរដ្ឋភៀសសឹក
(ខេត្តពោធិ៍សាត់)÷នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្តបន្តទទួលអំណោយពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។
*អំណោយលើកទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ សាប៊ូលាងចាន៦០ដប, ភេសជ្ជៈ១០កេស, តង់១៥០, សម្លៀកបំពាក់១០០កេស, ថ្នាំពេទ្យ២កេស និងធុងទឹក១០០។ �*អំណោយរបស់លោក ហួន យ៉ារ៉េត និងលោកស្រី តាមរយៈសមាគមសហគ្រិនវ័យក្មេងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត រួមមាន៖ អង្ករ១០តោន, ទឹកត្រី និងទឹកស៊ីអ៊ីវ២០០យួរ, ទឹកបរិសុទ្ធ១០០កេស, ត្រីងៀត១០០គីឡូក្រាម និងថវិកា៤លានរៀល។ �*អំណោយរបស់រដ្ឋបាលឃុំបឹងខ្នារ ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន រួមមាន៖ ថវិកា១០លានរៀល, អង្ករ២តោន, ទឹកបរិសុទ្ធ៥០០យួរ, ត្រីងៀត៧០គីឡូក្រាម, ត្រីឆ្អើរ១១៥ក្រាស, ប្រេងឆា៦ដប, សៀងប្រៃ៧យួរនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។�*អំណោយរបស់ព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះចៅអធិការវត្តហ្លួង សង្កាត់លលកស រួមមាន៖ អំបុកលីងជាមួយសាច់បាក់យ៉ុង ៣១០គីឡូក្រាម (ជាស្នាដៃដាល់អំបុលផ្ទាល់របស់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស), ទឹកសុទ្ធ១៥កេស, មី៧កេស, សាច់ផាត់៦គីឡូក្រាម និងសម្ភារមួយចំនួនទៀត។�*អំណោយរបស់មូលនិធិពលរដ្ឋមកពី ខេត្តតាកែវ, រាជធានីភ្នំពេញ និងអនិកជនខ្មែររស់នៅក្នុង និងក្រៅប្រទេស តាមរយៈលោក នូវ វុទ្ធូ, លោកស្រី ទ្រី វណ្ណា និងកញ្ញា វុទ្ធូ កត្ថា រួមមាន៖ ទឹកបរិសុទ្ធ២៥០យួរ, ទឹកស៊ីអ៊ីវ និងទឹកត្រី៧៥យួរ, សៀង១៥យួរ, មី១០កេស, ត្រីខ២៧យួរ, នំ២កេស, បាយក្តាំង២កេស, អំបុក៧០គីឡូក្រាម, សាច់ជ្រូកផាត់១០គីឡូក្រាម, ទឹកដោះគោកូនក្មេង១កេស និងសម្ភារប្រើប្រាស់មួយចំនួនទៀត។�*អំណោយរបស់ពលរដ្ឋខ្មែរ រស់នៅប្រទេសឡាវ តាមរយៈលោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត ជាថវិកាចំនួន១,៦១០ដុល្លារអាមេរិក។
🙏សូមថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ព្រះសង្ឃ រដ្ឋបាលឃុំ ស្រុក, សមាគមសហគ្រិនវ័យក្មេងខេត្តពោធិ៍សាត់ និងសប្បុរសជននានា ដែលបានឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីចោរថៃឈ្លានពាន និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ។
👉រាល់ថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនទាំងអស់នេះ គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕





















Post a Comment