លោក ហៀម ឃួន អភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលថវិកា ចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ពីលោក អ៊ុក ដាវឿន ដែលបានឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងការបំពាក់អំពូលភ្លើង ប្រភេទSolar LED តាមដងផ្លូវសាធារណៈ
ពោធិ៍សាត់÷លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលថវិកា ចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ពីលោក អ៊ុក ដាវឿន ដែលបានឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងការបំពាក់អំពូលភ្លើង ប្រភេទSolar LED តាមដងផ្លូវសាធារណៈ និងដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលរាត្រី សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ពិធីប្រគល់-ទទួលថវិកា ត្រូវបានធ្វើឡើង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត ដោយបានការចូលរួមពីលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត និងលោក ផាត់ សុផល នាយកស្តីទី ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។










Post a Comment