អធិការក្រុង តាខ្មៅ បង្ក្រាបបានមុខសញ្ញាសកម្មដើរបោកលុយ បោកទូរស័ព្ទ និងករណីបាញ់លុយខ្យល់
ខេត្តកណ្តាល÷អធិការក្រុងតាខ្មៅបង្ក្រាបបានមុខសញ្ញាសកម្មខាងដើរបោកលុយ បោកទូរស័ព្ទ និងករណីបាញ់លុយខ្យល់រួចមក បងប្អូនអ្នកពាក់ព័ន្ធស្ទើរគ្រប់ខេត្ត លោកចេញមករាយការណ៍ ពីការចាញ់បោក និងខាតបង់លុយកាក់របស់បងប្អូនយ៉ាងច្រើនហូរហែរ។ បងប្អូនជនរងគ្រោះ អស់សង្ឃឹមថា និងយកបុគ្គលនេះបាន មិនដឹងទៅពឹង មិនដឹងទៅធ្វើយ៉ាងម៉េចបាន ស្រាប់តែទទួលដំណឹងថា បុគ្គលនេះ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនបាន បងប្អូនយើងលោក សាទរ សប្បាយចិត្ត និងហាក់ស្ងប់ចិត្ត នៅពេលដែលជននោះត្រូវបានទទួលទោស សមនិងអ្វីដែលគាត់បានប្រព្រឹត្ត។ បងប្អូនយើង លោកបញ្ចេញនូវអារម្មណ៍ កក់ក្តៅ និងស្ងើចសរសើរ សមត្ថកិច្ចក្រុងតាខ្មៅ ជាពិសេសលោកអធិការក្រុងតាខ្មៅ ដែលបានក្របួចមុខសញ្ញាបាញ់លុយខ្យល់នេះបាន ឲ្យអស់លក្ខណ៍នៅទឹកដីក្រុងតាខ្មៅ។

Post a Comment