លោក សំ ណារិទ្ធិ អភិបាលរងខេត្ត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់លោកអភិបាលខេត្តពោធិ៍សាត់ចុះចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន១២១គ្រួសារ

ពោធិ៍សាត់÷ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់លោកអភិបាលខេត្ត ចុះចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន១២១គ្រួសារ ក្នុងឃុំអន្លង់វិល និងឃុំស្យា ស្រុកកណ្តៀង ដែលកំពុងជួបការលំបាក ដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង។


ពិធីនេះត្រូវបានធ្វើឡើង ចំនួន០២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅបរិវេណវត្តផ្ទះគរ ឃុំអន្លង់វិល និងទីតាំងទី២ នៅបរិវេណទំនប់ធារាសាស្ត្រហុងចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ផងដែរថា បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំង១២១គ្រួសារ ដែលទទួលអំណោយនាថ្ងៃនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករមួយបេ, ទឹកត្រី០១យួរ ឬទឹកស៊ីអ៉ីវ០១យួរ, ត្រីខ០១ឡូតិ៍ និងតង់ខៀវមួយ៕





























Powered by Blogger.