បែកធ្លាយ តាមបណ្ដាហាងម៉ាស្សា-កោសជប់ នៅក្រុងព្រៃវែង មានបង្កប់សេវាកម្មផ្លូវភេទ តម្លៃសមរម្យ!
(ខេត្តព្រៃវែង)៖ ឋានសួគ៌សម្រាប់មនុស្សប្រុសមានហើយ គឺនៅខាងត្បូងរង្វងមូល ភគ្គនេស្ស ស្ថិតក្នុង ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បើយើងទៅពីភ្នំពេញ ចម្ងាយរាប់រយគីឡូម៉ែត្រឯណោះ ប៉ុន្តែបើសម្រាប់អ្នកនៅខេត្តព្រៃវែងវិញ គឺមិនឆ្ងាយនោះឡើយ!។
ខណៈទីតាំងហាងម៉ាស្សា-កោសជប់ ទាំងនោះមានច្រើនកន្លែង
ជាក់ស្ដែង បុរសៗដែលបានចូលម៉ាស្សា-កោសជប់ហើយ ប្រាកដជា ជាប់ចិត្តមិនខាន.!។
ព្រោះហាង ម៉ាស្សា-កោសជប់ នីមួយៗមាននារីស្រស់ស្អាតក្មេងៗ រង់ចាំបម្រើបងៗតាមតម្រូវការ និងបំពេញចំណង់បងៗមិនឱ្យទាស់ចិត្តនោះឡើយ..!។
ពោលគឺ ចង់កោសជប់ធ្វើសសៃ ច្របាច់ដៃជើងក៏បាន ចង់លើសពីកោសជប់ លេង"កូនជ្រូក"ដើម្បីបន្ថយភាពតានតឹង កន្ត្រាក់អារម្ភក៏បាន សំខាន់និយាយត្រូវថ្លៃគ្នាជាមុនសិន ទើប នាងៗបំពេញបំណងបងៗតាមតម្រូវកា...!។
សេចក្ដីរាយការណ៍បានឲ្យ(ភ្នំពេញព្រឹកនេះ)ដឹងថាៈ រាល់ថ្ងៃនេះ«ហាងម៉ាស្សា-កោសជប់»នៅតំបន់ខាងលើកំពុងបង្កប់សេវាកម្មផ្លូវភេទយ៉ាងពេញបន្ទុក..!។
ជាក់ស្ដែងបុរសៗ ជាអ្នករត់ម៉ូតូឌុប.ជាងសំណង់.អាជីវករផ្សេងៗរួមនិងអ្នកធ្វើដំណើរជិតឆ្ងាយមួយចំនួនដែលចូលទៅ"ម៉ាស្សាឬកោសជប់"នៅទីតាំងខាងលើ។
ពេលដែលកំពង់ម៉ាស្សាកោសជប់ស្រាប់តែមានចំណង់ គឺអាចរួមភេទនៅទីនោះបាន ដោយមិនចាំបាច់ ទៅផ្ទះសំណាក់ សំខាន់ឱ្យតែត្រូវថ្លៃគ្នា ។
ពោលគឺ តម្លៃចាប់ពី៥០០០០៛"៨០.០០០រៀល ជួនកាលអាចលើសហ្នឹងក៍មានសម្រាប់ការរួមភេទម្ដងឬ១លើក....។
សេចក្ដីរាយការណ៍បន្ថែមថាៈ នារីៗដែលជាអ្នកកោសជប់ នៅតាមបណ្ដាហាង ក្នុងភូមិសាស្ត្រខាងលើគឺតែងតែស្លៀកពាក់ ខើចលើ.ខើចក្រោម.លេចលើ.លេចក្រោម ក្នុងបំណងទាក់ទាញ ចំណង់ផ្លូវភេទរបស់ភ្ញៀវប្រុសៗដែលជាហេតុនាំឱ្យភ្ញៀវបុរសៗ កម្រើករញ្ជួយចិត្ត ទប់អារម្ភមិនជាប់ ឈានដល់តថ្លៃគ្នា ថែមលុយ រួមភេទតែម្ដងទៅ។
លើសជាងនេះទៅទៀត ក៏មានបុគ្គលិកក្នុងហាងកោសជប់ មួយចំនួន បានណែនាំអូសទាញភ្ញៀវ ឱ្យរួមភេទជាមួយនារីស្អាតៗ ក្នុងតម្លៃ5ម៉ឺនរៀលដល់១០ម៉ឺនរៀលតាមវ័យឬសម្រស់រាងៗខ្លួន....។
ដើម្បីបានប្រាក់កម្រៃជើងសារ ឬហៅថាទឹកតែ ដោយខ្លះរួមភេទនៅក្នុងបន្ទប់នៃហាង"ម៉ាស្សា-កោសជប់"និងខ្លះទៀត ណាត់ឬដឹកគ្នាទៅដេកផ្ទះសំណាក់ ជាហូរហែ..តែភាគច្រើនគឺនៅក្នុងហាងម៉ាស្សាតែម្តង....។
តាមប្រភពបុរសម្នាក់បានបញ្ជាក់ថាៈ នារីៗ ដែលបម្រើការងារ នៅតាមបណ្ដាហាង"ម៉ាស្សា-កោសជប់"ត្រង់ចំណុចខាងលើ គឺភាគច្រើន សង្ស័យជានារីខ្មែរក្មេងៗ។
#រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកទី២៥ខែ១១ឆ្នាំ២០២៥«អ្នកសារព័ត៌មានយើង»បានសុំការបកស្រាយពីលោក អភិបាលក្រុងព្រៃវែង.តែលោកមិនបានតបទេ...។
រីឯលោកអធិការក្រុងព្រៃនៅថ្ងៃដដែលខែ១#១.២០២៥បានឆ្លើយតបលើកឡើងនិយាយតាមប្រព័ន្ធTelegtamប្រាប់{សាតស៊ីនញូស៍} ថានិងនែនាំឱ្យកម្លាំងប៉ុស្តិ៍ ឲ្យចុះទៅធ្វើកិច្ចសន្យាតាមហាងម៉ាស្សាទាំងអស់
គួរកត់សម្គាល់ផងដែរ ជាក់ស្តែងនៅរសៀលថ្ងៃទី ... ខែ១១ ២០២៥ លោក បានដឹកនាំកងកំលាំងចុះដល់ទីតាំងម៉ាស្សាកោសជប់ជាច្រើនកន្លែង និងហៅថៅកែ ដើម្បីធ្វើកិច្ចសន្យា។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួននៅក្រុងព្រៃវែង ជាស្ដ្រីៗមេផ្ទះ សូមស្នើដល់អាជ្ញាធរក្រុងព្រៃវែង មេត្តាចាត់វិធានការលើហាង"ម៉ាស្សា-កោសជប់"ដែលលួចបង្កប់សេវាកម្មផ្លូវភេទដើម្បីការពារសុខសន្តិភាពភូមិឃុំមានសុវត្ថិភាពទាំងអស់គ្នានឹងសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន កុំឱ្យប្ដីប្រពន្ធឈ្លោះប្រកែកគ្នា និងប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។
មហាជនកំពុងរង់ចាំតាមដានមើលថា តើកិច្ចសន្យារបស់សមត្ថកិច្ចមានប្រសិទ្ធភាពបានប៉ុន្មានថ្ងៃ.?៕
Post a Comment