ឯកឧត្តម ខូយ រីដា បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ខេត្តពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ព្រមទាំងសភាពការណ៍សន្តិសុខនានា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។























































Powered by Blogger.