ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងផ្តល់យោបល់ លើការជួសជុលផ្លូវក្រួសក្រហមត្រង់ (ចំណុចខ្លោងទ្វារវត្តកណ្ដាល)

ខេត្តពោធិ៍សាត់÷នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងផ្តល់យោបល់ លើការជួសជុលផ្លូវក្រួសក្រហម (ចំណុចខ្លោងទ្វារវត្តកណ្ដាល) ដែលមាប្រវែង៦,៥គីឡូម៉ែត្រ ជាបណ្តោះអាសន្ន នៅភូមិក្រូចឆ្មារ ឃុំលាច និងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


ឆ្លៀតក្នុងឱកាស ឯកឧត្តម ខូយ រីដា បានជំរុញឱ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការការជួសជុលផ្លូវក្រួសក្រហម មួយនេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ។


ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលផ្លូវដែលមានដែល ឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តបម្រើផលប្រយោជន៍ដល់ការរស់នៅ និងការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋ៕























Powered by Blogger.