ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង


ព្រៃវែង÷ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានសាខា ប.ស.ស ខេត្ត ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត និងលោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្តផងដែរ។

 កិច្ចប្រជុំនេះធ្វើបទអន្តរាគមន៍ទៅលើ៖ 

១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង

២- បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តដោយៈ

      -ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

      -ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

 ៣- បទអន្តរគមន៍ ស្តីពីបញ្ហាប្រឈមក្រោយគ្រោះទឹកជំនន់ និងវិធានការសង្គ្រោះបន្ទាន់

៤- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ

៥- បញ្ហាផ្សេងៗ






























Powered by Blogger.