ឯកឧត្តម ខូយ រីដ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកទី២០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង/ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


កិច្ចប្រជុំ មានរបៀបវារៈ៖
១. មតិបើកអង្គប្រជុំ (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់)
២. សេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព
-សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
៣. សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង ស្រុក
៤. មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
៥. មតិបូកសរុប(ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត)





























































Powered by Blogger.