ក្រោយបញ្ចប់កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ នៅលើបុរីវប្បធម៌កោះសំពៅមាស
ពោធិ៍សាត់%ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងបែកចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅតាមបណ្តោយផ្លូវលេខ១៤៦។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើង។































Post a Comment