ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកទន្លេសាបដែលឡើង លិចបង្កអោយប៉ះពាល់ស្រូវប្រជាកសិករចំនួន០៥ឃុំក្នុងស្រុកកណ្តៀង

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកទន្លេសាបដែលឡើង លិចបង្កអោយប៉ះពាល់ស្រូវប្រជាកសិករក្នុងភូមិក្តីឈ្វិត, ភូមិត្រង់, ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមលោកប្រធានមន្ទីរ និងមន្ត្រីជំនាញ ដោយមានការចូលរួមពីអជ្ញាធរស្រុក ឃុំ ភូមិ និងលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត។


-ជាលទ្ធផលនៃការជន់លិចក្នុងស្រុកកណ្តៀង មានឃុំចំនួន5 (ស្វាយលួង, អន្លង់វិល, កញ្ជរ, ស្រែស្តុក, កោះជុំ) ស្មើនិង 29ភូមិ ប្រជាពលរដ្ឋ 620គ្រួសារ។
-ផ្ទៃដីរងផលប៉ះពាល់សរុប 1.198ហ.ត នៃផ្ទៃដីអនុវត្ត 31.143ហ.ត (ក្នុងនោះប៉ះពាល់ដំណាំស្រូវកណ្តាល 35ហ.ត, ធ្ងន់ 28ហ.ត, បង្កើនរដូវ 1.135ហ.ត)។
-មន្ទីរកសិកម្ម និងរដ្ឋបាលស្រុក កំពុងសហការចាត់មន្រ្តីជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះវាយតម្លៃការខូចខាត។



































Powered by Blogger.