ឯកឧត្តម ខូយ រីដា ដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញ ពីរបៀបថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្
ពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញ ពីរបៀបថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបែកចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅតាមបណ្តោយផ្លូវលេខ៥ ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើង។


















































Post a Comment