ឯកឧត្តមខូយ រីដា បានអញ្ជើញទទួលនូវថវិកាបរិច្ចាគ ពីព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ដើម្បីបន្តចូលរួមកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ពោធី៍សាត់÷ឯកឧត្តមខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលនូវថវិកាបរិច្ចាគ ពីព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ដើម្បីបន្តចូលរួមកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ឯកឧត្តមខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលនូវថវិកាបរិច្ចាគ ពីព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ដើម្បីបន្តចូលរួមកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ការប្រគេនថវិកាបន្តបន្ទាប់នេះ ធ្វើឡើងក្នុងគោលបំណងជំរុញការកសាងអគារពហុព្យាបាល ដែលជាគម្រោងដ៏សំខាន់សម្រាប់លើកកម្ពស់វិស័យសុខាភិបាលសាធារណៈនៅក្នុងខេត្ត។
ថវិកាដែលព្រះតេជគុណ នៅ សុគន្ធថៃ បានប្រគេនជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺទទួលបានពីសទ្ធាជ្រះថ្លារបស់ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទូទៅ ដែលបានលះបង់កត្តញ្ញូតាធម៌ និងថវិកាក្នុងពិធីបុណ្យនានានៅវត្តព្រែកស្តី។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីវីរៈភាព និងទឹកព្រះទ័យសប្បុរសធម៌របស់ព្រះអង្គ ដែលតែងតែគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិជានិច្ច តាមរយៈការបង្វែររាល់ទានបរិច្ចាគទៅជាសមិទ្ធផលសម្រាប់ប្រយោជន៍រួម។
ក្នុងឱកាសនោះ ព្រះតេជគុណបានឧទ្ទិសកុសលផលបុណ្យទាំងអស់នេះ ជូនដល់ម្ចាស់ទានគ្រប់រូប ដែលបានចូលរួមលះបង់ថវិកាដ៏ថ្លៃថ្លា ឲ្យបានជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ ៥ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត។ ឯកឧត្តមបានចាត់ទុកថា ការរួមចំណែកនេះ គឺជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការអភិវឌ្ឍវិស័យសុខភាពសាធារណៈ ដើម្បីផ្តល់សេវាថែទាំ និងព្យាបាលប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕






















Post a Comment