ឯកឧត្តម ខូយ រីដា ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ពោធិ៍សាត់%ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១០០គ្រួសារ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។
ពិធីនេះត្រូវបានធ្វើឡើង នៅលើផែសហគមន៍នេសាទស្រីចឹក ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ដោយបានការចូលរួមពី លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងប្រជានេសាទយ៉ាងច្រើនកុះករ។


































Post a Comment