ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីប្រគល់-ទទួលម៉ូតូ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងវរៈព្រំដែនលេខ ៦០៧ ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ព្រៃវែង÷ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីប្រគល់-ទទួលម៉ូតូ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងវរៈព្រំដែនលេខ ៦០៧ ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅអធិការដ្ឋាននគរបាល ស្រុកពាមជរ ខេត្តព្រៃវែង។
គូសបញ្ជាក់ផងដែរថា ម៉ូតូដែលបានធ្វើពិធីប្រគល់-ទទួលនោះ សរុបមានចំនួន ៤៦គ្រឿង ដែលស្រុកគោលដៅនីមួយៗទទួលបាន÷ ស្រុកកំពង់ត្របែក ចំនួន ១៣គ្រឿង ស្រុកស៊ីធរកណ្តាល ចំនួន ១១គ្រឿង ស្រុកពារាំង ចំនួន ០៩គ្រឿងស្រុកពោធិ៍រៀង ចំនួន ០៦គ្រឿង និងវរៈព្រំដែនលេខ ៦០៧ ចំនួន ០៧គ្រឿង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពការងារខ្ពស់។















Post a Comment