ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកពោធិ៍រៀង

  ព្រៃវែង%ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅស្រុកពោធិ៍រៀងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកពោធិ៍រៀង ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។


ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកជំទាវ ជុន បូរ៉ានី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ស្មៀន មេឃុំ មេភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូវិទ្យាល័យតេជោ ហ៊ុន សែនពោធិ៍រៀង ក្រុមគ្រូពេទ្យស្រុក មន្រ្តីរាជការស្រុកពោធិ៍រៀង យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងលោកយាយ លោកតា ពុកម៉ែបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣,១០២រូប។












































Powered by Blogger.