ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញ ទទួលសំភារៈយោធា ពី ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទីថា នី ឯកឧត្តម កែវ វីរ: និងឯកឧត្តម រ៉ូសហ្វី អ៊ួស្មាន់

 ពោធិសាត់%ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញ ទទួលសំភារៈយោធា ពី ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទីថា នី ឯកឧត្តម កែវ វីរ: និងឯកឧត្តម រ៉ូសហ្វី អ៊ួស្មាន់ ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានផ្តល់អាវក្រោះចំនួន១១៩ឈុត មួកសុវត្ថិភាពចំនួន៦០០មួក ម៉ាស់ការពារផ្សែងពុលចំនួន៦០០ម៉ាស់ និងកាសការពារសម្លេងចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលផ្តល់នូវសម្ភារ:ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ។

ឯកឧត្តមអភិបាលខេត្ត នឹងយកអាវក្រោះព្រមទាំងសម្ភារ:ការពារទាំងនេះទៅប្រគល់ជូនវីរកងទ័ពជួរមុខដោយផ្ទាល់ដៃ៕









Powered by Blogger.