ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមពិធីបិទអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ព្រៃវែង% ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមពិធីបិទអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។


ដោយមានការអញ្ជើញចូលរួមពី÷ ប្រតិភូកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម អនុប្រធានសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាសាលាខេត្ត អនុសាខាមន្ទីរ អង្គភាពជុំវិញខេត្ត អនុសាខាក្រុង ស្រុកទាំង១៣ ក្រុមកាកបាទក្រហមកម្ពុជាឃុំ សង្កាត់ ក្រុមប្រតិបត្តិសាខា និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៧១រូប។






































Powered by Blogger.