ឯកឧត្តម ខូយ រីដា ព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត បានទទួលសម្ភារៈយោធា អាវក្រោះ និងមួកការពារ ចំនួន៣០ឈុត ពីក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍ អគ្គិសនីខេត្តពោធិ៍សាត់
ឯកឧត្តមខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត បានអញ្ជេីញទទួលសម្ភារៈយោធា អាវក្រោះ និងមួកការពារ ចំនួន៣០ឈុត ពីក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍ អគ្គិសនីខេត្តពោធិ៍សាត់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍ អគ្គិសនីខេត្តពោធិ៍សាត់ ដែលផ្តល់នូវសម្ភារ:ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ។








Post a Comment