ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកម្មវិធី "វេទិកាការងារ" ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង

 ព្រៃវែង%ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណង៖

ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

-ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក ប្រធានសាខា ប.ស.ស ខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នាយកមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៦០០រូប។



























Powered by Blogger.