ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់

  ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នូ ស៊ីថា ស្ថិតក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, កងកម្លាំង ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន។




















Powered by Blogger.