ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្មក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្នុងកម្មវិធី "វេទិកាការងារ"

ព្រៃវែង÷ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្មក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្នុងកម្មវិធី "វេទិកាការងារ" ដែលប្រារព្ធធ្វើឡើងនៅបរិវេណ វិទ្យាល័យព្រះអង្គឌួង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណង៖

-ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

-ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។


ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន និងសមាជិក ក្រុមប្រឹក្សាក្រុង អភិបាលនៃគណៈអភិបាលក្រុង ប្រធានសាខា ប.ស.ស ខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នាយកមជ្ឈមណ្ឌលការងារខេត្ត នាយក នាយករងរដ្ឋបាលសាលាក្រុង មេបញ្ជាការកងកម្លាំងថ្នាក់ស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុងទាំង១៣ ចៅសង្កាត់ ស្មៀនឃុំ និងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៣១៦រូប។


























Powered by Blogger.