ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត រួមជាមួយអភិបាលស្រុក បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ សពលោកវរសេនីយ៍ឯក ចឹក ឆុន វីរៈកងទ័ពជួរមុខ
ព្រៃវែង÷ ល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត រួមជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ សពលោកវរសេនីយ៍ឯក ចឹក ឆុន វីរៈកងទ័ពជួរមុខ ដែលបានពលីជីវិតដោយសារផ្សែងពុលគីមី ក្នុងសមរភូមិប្រយុទ្ធការពាររបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា ពីការឈ្លានពានរបស់សត្រូវសៀម ដែលប្រព្រឹត្តទៅនៅក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនេះដែរ ខ្ញុំបាទ និងថ្នាក់ដឹកនាំខេត្ត រួមជាមួយលោកអភិបាលនៃគណៈអភិបាលស្រុក ក៏បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ក្រុមគ្រួសារនៃសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក ចឹក ឆុន ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។















Post a Comment