ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសាររបស់កងទ័ព ចំនួន៦៥គ្រួសារ ដែលកំពុងប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ

 ព្រៃវែង÷ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសាររបស់កងទ័ព ចំនួន៦៥គ្រួសារ ដែលកំពុងប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលស្ថិតនៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន សម្រាប់ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកងទ័ព ដើម្បីដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ។


ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងរូបខ្ញុំផ្ទាល់ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពទាំងអស់ មានសុខភាពល្អបរិបូណ៍ ឈ្នះអស់មាសសត្រូវ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
























Powered by Blogger.