រដ្ឋបាលខេត្តព្រៃវែង បានដឹកជញ្ជូននូវគ្រឿងឧបភោគ-បរិភោគ ដែលបានពីការចូលរួមឧបត្ថម្ភ សម្រាប់គាំទ្រសមរភូមិជួរមុខ

រដ្ឋបាលខេត្តព្រៃវែង តាមរយៈតំបន់ប្រតិបត្តិការសឹករងព្រៃវែង បានដឹកជញ្ជូននូវគ្រឿងឧបភោគ-បរិភោគ  ដែលបានពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជននានាក្នុង "មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ" ជូនដល់វីរៈកងទ័ពតាមគោលដៅរួមមានដូចខាងក្រោម៖

១- កងពលតូចលេខ៩ ចំណុះកងពលធំលេខ៣

២- វរៈសេនាតូចលេខ៣៩៣ កងពលតូចលេខ៩ ចំណុះកងពលធំលេខ៣

៣- តំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ យោធភូមិភាគទី៤។


ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង សូមថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ កន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។


ឯកឧត្តម អភិបាលខេត្ត សូមជូនពរសប្បុរសជនទាំងអស់ មានសុខភាពល្អបរិបូរណ៍ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចការងារ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។






Powered by Blogger.