ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ទួន រីណា និងលោក ចំរើន ច័ន្ទដែន ដែលជាវីរកងទ័ព និងកងកម្លាំងឈរជើងនៅសមរភូមិមុខ ដ៏អង់អាចក្លាហាន ដែលបានរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវសៀម

 ព្រៃវែង÷ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោក ទួន រីណា  និងលោក ចំរើន ច័ន្ទដែន ដែលជាវីរកងទ័ព និងកងកម្លាំងឈរជើងនៅសមរភូមិមុខ ដ៏អង់អាចក្លាហាន ដែលបានរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវសៀម ដែលបច្ចុប្បន្នលោកទាំងពីរបាននិងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង។


ក្នុងឱកាសនេះដែរ ខ្ញុំបាទ និងថ្នាក់ដឹកនាំខេត្ត 

បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតឧបត្ថម្ភជូនដល់កងកម្លាំងទាំងពីរ ដើម្បីជាការតបស្នងសងគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម នាពេលកន្លងទៅនេះ។


យើងខ្ញុំទាំងអស់គ្នា សូមអរគុណជាអនេក និងសូមជូនពរដល់វីរកងទ័ពទាំងពីររូប ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូណ៌ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗនេះ និងបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















Powered by Blogger.