ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត បានអញ្ជើញចូលរួមពិធី បិទវគ្គ(ជំនាន់ទី៣) និងបើកវគ្គ(ជំនាន់ទី៤) នៃវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរសព្ទដៃ របស់យុវជនខេត្តព្រៃវែង

 ព្រៃវែង÷រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត បានអញ្ជើញចូលរួមពិធី បិទវគ្គ(ជំនាន់ទី៣) និងបើកវគ្គ(ជំនាន់ទី៤) នៃវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរសព្ទដៃ របស់យុវជនខេត្តព្រៃវែង និងភាសាអង់គ្លេស ភាសាចិន របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។


ក្នុងពិធីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រគល់រង្វាន់ជាកុំព្យូទ័រយូរដៃ លិខិតបញ្ជាក់ការសិក្សា និងថវិកាមួយចំនួន សម្រាប់ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី ក្នុងវគ្គសិក្សាខាងលើផងដែរ។ មិនតែប៉ុណ្ណោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏មានមតិផ្ដាំផ្ញើទៅដល់សិស្ស និស្សិត យុវជន យុវនារី ឱ្យបន្តយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅថ្ងៃអនាគត និងចៀសអោយឆ្ងាយពីគ្រឿងញៀន។


ដោយមានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស និស្សិត យុវជន យុវនារី និងមន្ត្រីរាជការ សរុបចំនួន ៦៦២អង្គ/រូប៕





































Powered by Blogger.