ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ៤ខ្នង ស្មើនឹង ២០បន្ទប់ និងបន្ទប់អនាម័យ ២០បន្ទប់ នៃវិទ្យាល័យស្វាយរមៀត

 ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ៤ខ្នង ស្មើនឹង ២០បន្ទប់ និងបន្ទប់អនាម័យ ២០បន្ទប់ នៃវិទ្យាល័យស្វាយរមៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អង្គការសម្រេចសុបិនកុមារកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។


ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយរងរដ្ឋបាលស្រុក មេឃុំទាំង៨ ក្រុមប្រឹក្សាឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ យុវជន ស.ស.យ.ក យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម សិស្សានុសិស្សនៃវិទ្យាល័យស្វាយរមៀត លោកយាយជី តាជី និងបងប្អូនជាពលរដ្ឋក្នុងឃុំក្ដឿងរាយ សរុបប្រមាណចំនួន ១,២០០អង្គ/រូប៕

















































Powered by Blogger.