ឯកឧត្តម សូន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រារព្ធពិធី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា"
ព្រៃវែង÷ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សូន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រារព្ធពិធី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា" ដែលប្រព្រឹត្តទៅនៅ សួនច្បារសម្ដេចក្រឡាហោម ស ខេង ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម អយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អធិការដ្ឋាននគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នាយក នាយិកាសាលាក្នុងក្រុងព្រៃវែងទាំងអស់ គរុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជន ស.ស.យ.ក សិស្សានុសិស្ស តំណាងសហគ្រាស គ្រឹះស្ថាន វិស័យឯកជន សេវាករទេសចរណ៍ និងកំសាន្តក្នុងខេត្ត រួមទាំងមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបចំនួន ១,៦៧៧ អង្គ/រូប។

































Post a Comment