លោកស្រី ហ៊ន់ សុធារី អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីរពេទ្យបង្អែកបាភ្នំ ១ខ្នង កម្ពស់ ៥ ជាន់ ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋមកទទូលសេវា
ព្រៃវែង៖ មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ បានរៀបចំក្រុង ពលីបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីពេទ្យ ១ខ្នង កម្ពស់ ៥ ជាន់ មានទទឹង ១៨ ម៉ែត្រ បណ្តោយ ៣១ ម៉ែត្រ នៅលើដីទំហំ ៤.០០០ ម៉ែត្រការ៉េ ដែលជាជំនួយ សប្បុរធម៌ របស់ក្រុមហ៊ុន និង សារិន មានសំណាង អ៊ិនវេសមិន អេនខន ស្ត្រាក់សិន អ៉ឹមផត អិចផត ឯ.ក ដោយមានការអញ្ជើញចូលរួម លោកស្រី ហ៊ន សុធារី អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
លោកស្រី អភិបាលរងខេត្ត មានប្រសាសន៍ថា ចំពោះពិធីបញ្ចុះបឋមសិលា សាងសង់អគារ មន្ទីរពេទ្យបង្អែកបាភ្នំថ្មី ដែលជាជំនួយ សប្បុរធម៌ របស់ក្រុមហ៊ុន និង សារិន មានសំណាង អ៊ិនវេសមិន អេនខន ស្ត្រាក់សិន អ៉ឹមផត អិចផត ឯ.ក គឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ដែលមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់សុខមាលភាព រស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាគុណភាពនៃវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនវិស័យសុខាភិបាល ជាអាទិភាពទី។
លោកស្រី អភិបាលរងខេត្ត ក៏កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាភ្នំ រួមទាំងគ្រូពេទ្យទាំងអស់បានយកចិត្តទុកដាក់ រួមសហការគ្នាក្នុងការពិនិត្យព្យាលជំងឺជូនប្រជាពលរដ្ឋ ដែបានធ្វើអោយបន្ទីរពេទ្យបង្អែកបាភ្នំមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងបានពង្រីកនិងពង្រឹងសកម្មភាពគ្រប់គ្រងការផ្តល់សេវារបស់ខ្លួនបានល្អប្រសើ។
លោកស្រី អភិបាលរងខេត្ត ក៏បានផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូ, ទឹកត្រីមួយយួរ, ទឹកស៊ីអឺមួយយួរ, ម៉ីមួយកេស នឹងបានអញ្ជើញបញ្ចុះបឋមសិលាដាក់ឲ្យដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកបានភ្នំនោះផងដែរ៕



























Post a Comment