សកម្មទាំងលួចនិងលក់ថ្នាំញៀន ត្រូវបានបង្រ្កាបបានមួយសំបុកធំតែម្តង !
កណ្តាល÷ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះដួង រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ករណីអំពើលួចម៉ូតូចំនួន២ករណី ។ ២-ឈ្មោះ យ៉ុល កេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វិជ្ជមាន(+)(ឃាត់ខ្លួន) ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ៣-ឈ្មោះ នី បូរ៉ា ហៅស្កូវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (អនុវត្តដីកាបង្គាប់ឧ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលចំនួន០២ដីកា ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ) ។៤-ឈ្មោះ រឹទ្ធា ព្រែក ហៅ អាសាមបី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិបត្តជី សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ធ្លាប់ជាប់ពន្ធធនាគារចំនួន៥ដង បច្ចុប្បន្នជនសង្ស័យបានបញ្ជូនសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕





Post a Comment