ឯកឧត្តម សួន សុម៉ាលីន រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តឹក ផាណ្ណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រៃវែង
ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តឹក ផាណ្ណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រៃវែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨:២៥នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃគ្រួសារសព ដែលស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី តឹក ផាណ្ណា ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។







Post a Comment