បេក្ខជន បេក្ខនារី បានមកទទួល ពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តព្រៃវែង

 ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ បេក្ខជន បេក្ខនារី ជាច្រើនអ្នកបានមក ដាក់ពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តព្រៃវែង។ លក្ខខណ្ឌនៃការចូលដាក់ពាក្យ ប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារឆ្នាំ ២០២៥ នេះ គឺរៀបចំតាមលក្ខណៈបច្ចេកទេស និងជាដំណាក់កាលៗ ដំណាក់កាលនីមួយៗ ប្រកបដោយការត្រួតពិនិត្យត្រឹមត្រូវបំផុត។


ចំពោះការប្រឡង ប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារឆ្នាំ ២០២៥ នេះ គឺធ្វើទៅតាមលក្ខណៈបច្ចេកទេសមាន ៦ ដំណាក់កាល៖
ដោយដំណាក់កាលទី ១- ការងារវាស់កម្ពស់និងថ្លឹងទម្ងន់។

ដំណាក់កាលទី ២- ការងារពិនិត្យកាយសម្បទា
ដោយត្រូវបានពិនិត្យកាយសម្បទាត្រឹមត្រូវស្របតាមគោលការណ៍ដែលបានកំណត់ រួមមាន៖ ភ្នែក ច្រមុះ ត្រចៀក សំឡេង ដំណើរ គ្មានស្នាមសាក់ រូបរាង។

ទី ៣- ការងារពិនិត្យឯកសារ មាន សំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ សញ្ញាបត្រ លិខិតបញ្ជាក់ការសិក្សា។

ទី៤- ការងារពិនិត្យសារធាតុញៀន

ទី៥- ការងារបញ្ចូលលទិន្នន័យ : បានបញ្ចូលទិន្នន័យរួចរាល់ក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

ទី៦- ការងារផ្តល់ឯកសារ : បានពិនិត្យត្រឹមត្រូវនិងផ្តល់ពាក្យស្នើសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។

សូមបញ្ជាក់ផងដែរថាក្នុងដំណើរការទាំង ៦ នេះប្រសិនបើក្នុងដំណើរការណាមួយពិនិត្យទៅឃើញមានវិជ្ជមាន គឺមិនត្រូវបានផ្ដល់ពាក្យក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារនេះឡើយ ហើយចំពោះរយៈពេលនៃការផ្តល់ពាក្យគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ និងទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យនៅសាលាខេត្តព្រៃវែង៕























Powered by Blogger.