លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែងបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមាន សម្លៀកបំពាក់សិក្សា កាតាប សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់ក្មួយៗសិក្សានុសិស្សចំនួន០៥នាក់ ដែលបានទទួលជ័យលាភីសហគ្រិនវ័យក្មេង ក្នុងកម្មវិធីតិចណូវេសិន ដោយការបង្កើតកម្មវិធីទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ”
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែងបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមាន សម្លៀកបំពាក់សិក្សា កាតាប សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់ក្មួយៗសិក្សានុសិស្សចំនួន០៥នាក់ ដែលបានទទួលជ័យលាភីសហគ្រិនវ័យក្មេង ក្នុងកម្មវិធីតិចណូវេសិន ដោយការបង្កើតកម្មវិធីទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ” នៅសាលាបឋមសិក្សាតាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោក ម៉ននី បណ្ឌិត មានសេចក្តីសប្បាយរីករាយ ស្ងើចសរសើរ និងមានមោទនភាពចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងនាំយកនូវកិត្តិយសជូនក្រុងព្រៃវែង ជាពិសេសគ្រួសារ លោកគ្រូ អ្នកគ្រូ និងខ្លួនឯងផងដែរ។ សរបញ្ជាក់ឱ្យឃើញថាក្មួយៗនៅតូច ប៉ុន្តែមានភាពក្លាហាន និងយកអ្វីដែលបានសិក្សា មកបង្កើតនូវកម្មវិធីទូរស័ព្ទដៃ “រៀនអក្ខរក្រមភាសាខ្មែរ” ហើយទទួលបានជោគជ័យផងដែរ។
បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត បានធ្វើការផ្តាំផ្ញើរ ដល់លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀនក្មួយៗសិស្សានុសិស្សបន្ថែមទៀត និងក្មួយៗសិស្សានុសិស្សទាំងអស់ខិតខំ ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់នូវចំណេះដឹង និងបច្ចេកវិទ្យាឌីជីថល ព្រោះក្មួយៗជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទាំងមូល។
មានការអញ្ជើញចូលរួមពី លោកជំទាវ អនុប្រធាន គវអ សាលាបឋមសិក្សាតាកោ លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យទាំង១៣អង្គភាពចំណុះរដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាតាកោផងដែរ៕



















Post a Comment