ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខសមាជិក ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង!

 នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារនាំយកអំណោយជាថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សយ ផាន់ណា ជំនួយការខណ្ឌ ដែលចូលសម្រាកព្យាបាលជំងឺបេះដូងប្រហោងនៅមន្ទីរពេទ្យ រួចបន្តសម្រាកថែទាំសុខភាពនៅគេហដ្ឋានស្ថិតនៅភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។




Powered by Blogger.