ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុង "ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កំពស់ ២ជាន់
ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុង "ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កំពស់ ២ជាន់ ជាអំណោយដ៏ថ្លៃថ្លា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សក្រុង ស្រុក លោក លោកស្រី មន្ត្រីគណបក្ស និងយុវជនបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំ ប្រធាន អនុប្រធាន និងសមាជិកគណបក្សភូមិ ប្រធានភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងសមាជិក សមាជិកាបក្ស សរុបចំនួន ៧៩៤រូប។
































Post a Comment